|
|
ខ្សែបម្រើ Paul Pogba ត្រូវបានក្លឹបសេះបង្កង់ Juventus ប្រកាសកាលពីម្សិលមិញថា គេនឹងអវត្តមាននៅក្នុងការប្រកួតមិត្តភាព Pre Season តទល់នឹងក្លឹបអ្នកមានបុណ្យ Barcelona ។
មូលហេតុនៃអវត្តមាននេះគឺដោយសារ Pogba ត្រូវបានរកឃើញថាមានបញ្ហារបួសជង្គង់ ដែលខាង Juventus កំពុងធ្វើការពិនិត្យឲ្យដិតដល់បន្ថែមទៀតដើម្បីដឹងពីបញ្ហារបួសនេះឲ្យច្បាស់លាស់។
បើតាមប្រភពជាច្រើនបញ្ជាក់ថា គេត្រូវការរយៈពេល២ខែឯណោះ ដើម្បីព្យាបាលឲ្យជាសះស្បើយ។ គួរបញ្ជាក់ថា Pogba ទើបផ្លាស់មក Juventus វិញដោយគ្មានតម្លៃខ្លូន ក្រោយចប់កុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅរដូវកាលឆ្នាំ២០២១/២២ កន្លងទៅនេះ៕
ប្រភព៖ Sky Sport
La Liga Barcelona VS Valencia Result ...
Premier League Burnley VS Liverpool Result ...
Premier League Man City VS Man United Result ...
Premier League Man City VS Man United Match ...
Aurelien Tchouameni បានឈានដល់ចំណុចសំខាន់មួយកាលពីថ្ងៃទី 13 ខែកញ្ញា ដោយបង្ហាញខ្លួនក្នុងការប្រកួតលើកទី 150 របស់គាត់សម្រាប់ Real Madrid ក្នុងជ័យជម្នះ 2-1 ទល់នឹង Real Sociedad នៅ Anoeta ។...